• Increase font size
  • Default font size
  • Decrease font size
  • ខេមរភាសា (កម្ពុជា)
  • English (United Kingdom)
Home ផែនការសកម្មភាពជាតិ ផែនការសកម្មភាព២០១១-២០២០ ការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍

ការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍

សំបុត្រអគ្គិសនី បោះពុម្ព PDF

សុវត្ថិភាពចរាចរណ៍គឺជាបញ្ហាពហុវិស័យ ដូច្នេះវាទាមទារនូវប្រព័ន្ធគ្រប់គ្រងមួយដែលមាន​លក្ខណៈពហុវិស័យដូចគ្នា​ ដើម្បីអនុញ្ញាតឲ្យស្ថាប័នពាក់ព័ន្ធទាំងឡាយធ្វើការកសាង និងអនុវត្ត​យុទ្ធសាស្រ្ត គោលនយោបាយ និងផែនការឲ្យបានសមស្រប​ ព្រមទាំងដើម្បីធ្វើការសម្របសម្រួល​រវាងស្ថាប័នដែលចូលរួមអនុវត្តគ្រប់ជាន់ថ្នាក់ក្នុងវិស័យសុវត្ថិភាពចរាចរណ៍។ គណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) ដែលបានចាប់បដិសន្ធិកាលពីឆ្នាំ២០០៦ គឺជាស្ថាប័ន​ដឹកនាំ​ដែលមាន​ភារកិច្ចគ្រប់គ្រងបញ្ហាសុវត្ថិភាពចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ផែនការនេះ នឹងផ្តោតការយកចិត្តទុកដាក់ធានាឲ្យមានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុឲ្យ​បាន​គ្រប់គ្រាន់ ដើម្បីសម្រេចឲ្យបានជោគជ័យនូវគោលដៅ និងទិសដៅនៃផែនការ ក៏ដូចជាធានា​ឲ្យមានការអភិវឌ្ឍន៍ជំនាញបច្ចេកទេស និងសមត្ថភាពដែលជាតម្រូវការចាំបាច់ ក្នុងចំណោមមន្ត្រី​បម្រើការងារផែ្នកសុវត្ថិភាពចរាចរណ៍ ក្នុងការអនុវត្តន៍ផែនការសកម្មភាពឲ្យទទួលបានជោគជ័យ។​ អាទិភាពចម្បងនឹងត្រូវធ្វើឲ្យប្រសើរឡើងទៅលើគុណភាពនៃប្រព័ន្ធទិន្នន័យជនរងគ្រោះ និងគ្រោះ​ថ្នាក់ចរាចរណ៍ (RCVIS) និងត្រូវច្របាច់បញ្ចូលគ្នានូវទិន្នន័យដែលទទួលបានពីថ្នាក់រាជធានី/ខេត្ត។ ពេលនោះ ការសិក្សាស្រាវជ្រាវនឹងត្រូវរៀបចំឡើងជាបន្តបន្ទាប់។ ផែនការនេះគឺជាលើកទីមួយ​របស់ខ្លួនដែលនឹងត្រូវធ្វើការតាមដាន​ និងវាយតម្លៃឲ្យបាន​ដិតដល់ ដើម្បីធានាថាយើងសម្រេចបាន​នូវគោលដៅតាមផែនការដែលបានគ្រោងទុក។ ចំពោះការសម្របសម្រួល និងការសហការដែល​ប្រកបដោយ​ភាពរលូន គឺជាអាទិភាពរបស់ គ.ស.ច.គ.។

ស្ថាប័នពាក់ព័ន្ធ

ព័ត៌មាន

 

nvitou.com