ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២៖ ថ្ងៃនេះ តាំង​នាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ មាន​សេចក្តីសោមនស្សន៍​រីក​រាយ​​ជា​ខ្លាំង
​ដោយ​បាន​រៀប​ចំ​យុទ្ធនាការអប់រំ  ​ផ្សព្វ​ផ្សាយ  ស្តីពីសុវត្ថិភាពបើកបរយានយន្តដោយផ្តោតលើការប្រើប្រាស់មួកសុវត្ថិភាព ខ្សែក្រវ៉ាត់​សុវត្ថិភាព
ច្បាប់ចរាចរណ៍ផ្លូវគោក  និង លក្ខខណ្ឌបើកបរមួយចំនួនដែលអ្នកបើកបរយានត្រូវដឹង  និង ប្រើប្រាស់ពេលបើកបរយាន ក្នុងឱកាសនោះដែរក៏ មានការចែកមួកសុវត្តិភាពប្រមាណជា៧០០ដល់អ្នកចូលរួមទាំងអស់ផងដែរ​។

​ពិ​ធី​​នេះ​ បានប្រារព្វនៅអគ្គនាយកដ្ឋានដឹកជញ្ជូនក្រោមធិបតីភាពឯកឧត្តម អ៊ឹង ជុង​ហួរ អគ្គលេខា​​​ធិ​ការនៃ​គណៈកម្មាធិការជាតិសុវត្ថិភាពចរាច
រណ៍ផ្លូវក្នុងពីធិបើក និង ក្រោមធិបតីភាពឯកឧត្តម ត្រាំ អ៊ីវតឹក  រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន និងជា​ប្រធានគណៈកម្មាធិការជាតិ
សុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងពិធីបិតកម្មវិធី   និង  មានអ្នកចូលរួមប្រមាន៧០០នាក់  ដែលជាប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី ព្រមទាំង
មន្រ្តីនៃក្រសួងសាធារណការ  និង   ដឹកជញ្ជូន និង មន្រ្តីនៅអគ្គនាយកដ្ឋានដឹកជញ្ជុនផងដែរ។ កម្មវិធីនេះប្រារព្វឡើងក្នុងគោលបំណងចូលរួម
កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក អត្រាស្លាប់ របួស ពិការ​ចំណោមអ្នកបើកបរយានយន្ត ព្រមទាំងចូលរួមកាត់បន្ថយភាពក្រីការតាមយុទ្ធ
សាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។   សកម្មភាពនេះផងដែរ  ធ្វើឡើងដើម្បីចូលរួម​ស​ង្រ្គោះ​ជី​វិត​ប្រ​ជា​ជន​កម្ពុ​ជា​ដោយ​កាត់​បន្ថយ​ការ​ស្លាប់​
ប្រ​មាណ​ជាង​១៨០០​នាក់ និង​ការ​របួស​ធ្ងន់​ធ្ងរ​ប្រ​មាណ​ ៦៧០០​នាក់ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជាក្នុងឆ្នាំ
ខាងមុខ។

ឯកឩត្តម អ៊ឹង ជុងហួរ អគ្គលេខា​​​ធិ​ការនៃ​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ដូច្នេះ។   ម៉ូតូ​គឺ​ជា​បុព្វ​ហេតុ​ដ៏​សំ​
ខាន់​នៃ​ការ​ធ្វើ​ឲ្យមាន​​របួស និង ​ស្លាប់នៅ​តាមដង​​ផ្លូវ​ ជា​ពិសេស​បណ្តា​ប្រ​ទេស​កំពុង​​អភិ​វឌ្ឍន៍ដែល​ពួក​គេ​ប្រើប្រាស់​​ជា​មធ្យោបាយធ្វើ​ដំ​ណើរ​ជា​
ប្រ​ចាំ​។  អ្នក​បើក​ម៉ូ​តូដែល​រង​របួស​ក្បាល​ដែល​​ខក​ខាន​មិន​បាន​ពាក់​មួក​​សុ​វត្ថិ​ភាព​  គឺ​​ជាបុព្វ​ហេតុ​ដ៏​សំខាន់​ដែល​បណ្តាល​ឱ្យ​ពិ​ការ​ និង​ ស្លាប់​ក្នុង​
ឧ​ប្បត្តិ​ហេតុ​ក្នុង​ពេល​​ធ្វើ​ដំណើរតាម​ផ្លូវ​។ ខណ:ពេល​នេះដែរ​ នៅ​ក្នុង​ប្រ​ទេស​កម្ពុជាការ​ប្រើ​ប្រាស់​ម៉ូ​តូ​បន្ត​កើន​ឡើង​ ការ​រង​របួស​ក្បាលការ​ស្លាប់
និង​ពិ​ការ​ភាព​ត្រូវ​បាន​គេ​រំពឹង​ថា​នឹងមាន​ការ​​កើន​​ឡើង។​​

ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ សរុប​ចំនួន​ ១៦.៦៥៤​នាក់  ដែលក្នុងនោះ​បាត់​បង់ជីវិតដល់ទៅ ១.៩០៥នាក់​  និង រងរបួសធ្ងន់​ចំនួន
៥.៨០៧នាក់ គិតជា​មធ្យម​​ចំនួន​អ្នកស្លាប់ជាង ៥នាក់ និងរបួសធ្ងន់ ១៦នាក់ ក្នុងមួយថ្ងៃ មូលហេតុចម្បងនៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​​បាន
កើត​ឡើង   គឺបណ្តាលមកពីកត្តាមនុស្ស មានរហូតដល់ ៩៥%   ដែលក្នុង​នោះ​ចំនួន​អ្នក​ស្លាប់​ដោយ​សារការបើកបរហួសល្បឿនកំណត់មាន
៥១%   បន្ទាប់មកចំនួនអ្នក​ស្លាប់​​ដោយ​សារ​ការបើកបរ​ក្រោម​ឥទ្ធពលគ្រឿង​ស្រវឹងមាន ១៤%   នៃចំនួន​អ្នក​ស្លាប់​សរុប ។  ដោយឡែក​ជនរង
​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែលជា​អ្នក​ប្រើ​ប្រាស់​ម៉ូតូ បានទទួលរងគ្រោះថ្នាក់ច្រើនជាងគេ  គឺមានរហូតដល់ ៦៧%  នៃ​ជន​រង​គ្រោះ​ថ្នាក់សរុប និង​
មានជនរងគ្រោះ ៦៩% បានស្លាប់ដោយសារការប៉ះទង្គិចក្បាល ប្រសាសន៍របស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹក
ជញ្ជូន  និង  ជា​ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក  ថ្លែងក្នុងពិធីបិទយុទ្ធនាការ​អប់រំ  ផ្សព្វផ្សាយស្តីពី​សុវត្ថិភាព​បើកបរ
​​យានយន្ត

ក្នុងឱកាស​នោះឯកឧត្តមបានអំពាវនាវដល់​អ្នក​បើកបរយាន​យន្តនៅទូទាំងប្រទេស ត្រូវស្វែងយល់ និងអនុវត្តឱ្យ​បាន​ខ្ជាប់ខ្ជួននូវ​វិធានការ​ដែល
មានចែងក្នុងច្បាប់​ស្តីពីចរាចរណ៍​ផ្លូវគោក ដោយសូមចង​ចាំ​ និងខិតខំ​អនុវត្ត​តាម​ចំ​ណុច​សំខាន់ៗ ដូចតទៅនេះ ៖

១-យានយន្តទាំងអស់ត្រូវមានផ្លាកលេខត្រឹមត្រូវ ហើយអ្នកបើកបរយានយន្ត​ ត្រូវ​មាន​ប័ណ្ណ​បើកបរដើម្បីបញ្ជាក់នូវសមត្ថភាពបច្ចេកទេសក្នុងកា
រ​បញ្ជា​យាន​យន្ត និងយល់ដឹង​នូវខ្លឹម​សារ​ច្បាប់​ចរាចរណ៍ផ្លូវគោក ។

២-មុននឹងចាប់ផ្តើមបើកបរយានជំនិះ អ្នកបើកបរត្រូវប្រកាន់ទម្លាប់ជាស្វ័យប្រវត្តិ គឺមាន​ស្មារតី​ប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះថ្នាក់ចរាចរណ៍ ដែ
លអាចកើតមានជា​យថាហេតុ​នៅលើ​ផ្លូវថ្នល់ ។

៣-ចំពោះអ្នកជិះរថយន្ត ទាំងអ្នកបើកបរ និងអ្នករួមដំណើរជាមួយទាំងអស់ ត្រូវ​ពាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាពឲ្យបានគ្រប់ៗគ្នា ហើយភារកិច្ចពាក់ខ្សែ
ក្រវ៉ាត់នេះ ត្រូវ​ឱ្យ​ក្លាយទៅជាទម្លាប់ជា​ប្រចាំ​របស់​ខ្លួនពេលឡើងបញ្ជា ឬជិះរថយន្តម្តងៗ ។

៤-អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ត្រូវតែពាក់មួកសុវត្ថិភាពឲ្យបាន ១០០% និងគ្រប់​ពេល​វេលា ទោះបីធ្វើដំណើរពេលថ្ងៃ ឬពេល​យប់​ក៏ដោយ
។ នៅកម្ពុជាយើង គ្រោះថ្នាក់ស្លាប់​មានច្រើន​ណា​ស់​សម្រាប់អ្នកជិះម៉ូតូ ក្នុងចំនួនជនរងគ្រោះស្លាប់ ១០០នាក់ គឺមានអ្នកជិះម៉ូតូ ៦៦នាក់ ។ មូល
​ហេតុ​​ចម្បងនៃការស្លាប់ គឺបណ្តាលមកពីការដួលបោកក្បាលប៉ះទង្គិច​ក្បាលទៅ​លើផ្លូវថ្នល់ ។ ប្រសិន​បើមានមួកការពារនោះ គឺអាចជួយឲ្យការ
ដួលបោក​ក្បាល​នៅលើផ្លូវថ្នល់​គេច​ផុតពី​មរណៈ​ភាព​បាន ។

៥-ការបន្ថយល្បឿនបើកបរអាចនឹងកាត់បន្ថយការស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍បាន​យ៉ាង​ច្រើន ។ ក្នុងគ្រោះថ្នាក់ចរាចរណ៍កន្លងមក រថយន្តដែ
លបុកគ្នាហើយតួ​របស់​វាខ្ទេចខ្ទាំខ្លាំង គឺដោយ​សារ​​ការបើកលឿនហួសហេតុ គឺជាង ១០០គ.ម ក្នុងមួយ​ម៉ោង ។ សូមរំលឹកដល់​បង​ប្អូនទាំង​អស់
ថាច្បាប់ចរាចរណ៍ផ្លូវគោក ​អនុញ្ញាតឲ្យបើករថយន្តត្រឹមតែ ៩០គ.ម ក្នុង​មួយម៉ោង នៅក្រៅទីប្រជុំជន និង ៤០គ.ម ក្នុងមួយម៉ោង នៅក្នុងទីប្រជុំ
ជន ។ ចំពោះ​ម៉ូតូ​បើកបរក្នុងទីប្រជុំជន ត្រូវ​បន្ថយ​ល្បឿន​ឲ្យ​មក​​ត្រឹមតែ ៣០គ.ម ក្នុងមួយម៉ោង ។

៦-សូមចងចាំជានិច្ចនូវពាក្យស្លោកដែលថា “ បើពិសាគ្រឿងស្រវឹង កុំ​បើកបរ ” ។     ពាក្យ​ស្លោក​​នេះមានសារៈ​សំខាន់ជាអាយុជីវិតយើង ប្រសិន
យើងស្រវឹង   យើងបើកយានយន្តមិន​ម្ចាស់ការ   រេចុះរេ​ឡើង  ភ្នែកស្រវាំង ជាន់ហ្គា​កាន់តែលឿន ធ្វើឱ្យលទ្ធភាព​គ្រោះថ្នាក់​ដល់​ស្លាប់​មាន​ច្រើន
ណាស់ ជួន​​កាល​យើង​បុកបង្គោលភ្លើង ដើមឈើ របាំងចែកទ្រូងផ្លូវ ឬសំណង់​រង្វង់មូល ។ល។  បន្ថែមពីនេះ ការពិសាគ្រឿងស្រវឹងក៏អាចបង្កជា
អំពើហឹង្សាដល់​គ្រួសារ ញាត្តិសន្តាន មិត្តភ័ក្រ្ត ឬអ្នករួមការងារ ។

៧-ចំពោះរថយន្តដឹកជញ្ជូនអ្នកដំណើរ ឬដឹកជញ្ជូនទំនិញ មិនត្រូវផ្ទុកមនុស្ស ឬទំនិញ​លើស​​ចំណុះ ដែលជាហេតុបណ្តាលឱ្យកើតគ្រោះថ្នាក់ចរា
ចរណ៍​ជាយថា​ហេតុ ឬបង្កឱ្យខូចខាត​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ ស្ពាន ។ល។

៨-នៅពេលបើកបរ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ និងការអធ្យាស្រ័យគ្នា​ទៅវិញ​ទៅ​មក ។

កម្មវិធីនេះរៀបចំឡើងដោយអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ និងក្រសួងសាធារណការ និងដឹងជញ្ជូនក្រោមជំនួយ
ឧបត្ថម្ភពីកម្មវិធី Australian AID តាមរយៈធនាគាADB

សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទាក់ទង៖ 

លោកស្រី ម៉ែនច័ន្ទសុកុល ប្រធានផ្នែកទំនាក់ទំនងជាតិ​ និងអន្តរជាតិ 

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 

ទូរស័ព្ទៈ​ 077​​ 777​ 795

អ៊ីម៉ែលៈ This email address is being protected from spambots. You need JavaScript enabled to view it.  

This email address is being protected from spambots. You need JavaScript enabled to view it.

វេបសាយៈ​ www.roadsafetycambodia.info

ហេ្វសប៊ុកៈ​ NRSC-Cambodia