កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ​២០១៣ អង្គការមូលនិធិបង្ការរបួសអាស៊ី   បានប្រកាសជំហានថ្មីនៃសកម្មភាព​យុទ្ធនាការអប់រំផ្សព្វផ្សាយជាសាធារ

ណៈដើម្បីបង្កើនការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួមដំណើរតាមទោចក្រយានយន្ត ដែលមានតែ៧% ប៉ុណ្ណោះនៃពួកគេបានពាក់មួកសុវត្ថិ
ភាពនៅពេលធ្វើដំណើរលើ ដងផ្លូវប្រទេសកម្ពុជា។

នៅក្នុងពិធីប្រកាសផ្តើមអនុវត្តយុទ្ធនាការនេះ    អង្គការមូលនិធិបង្ការរបួស  អាស៊ី    បានអំពាវនាវដល់ក្រសួងស្ថាប័នរាជ​រដ្ឋាភិបាលពាក់ព័ន្ធក្នុង
ស្រុក  និង  ប្រព័ន្ធផ្សព្វផ្សាយឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការលើកកម្ពស់ការពាក់មួកសុវត្ថិភាព។      មានដៃគូពាក់ព័ន្ធចំនួន២៤
ដែលមកពីវិស័យឯកជន សង្គមស៊ីវិលនិងសហគមន៍អន្តរ​ជាតិ បានរួមគ្នាចុះហត្ថលេខាគាំទ្រលើសេចក្តីថ្លែងការណ៍រួមដោយបានអំពាវ​នាវដល់
រាជរដ្ឋាភិបាលកម្ពុជា  ឲ្យឆាប់អនុម័តសេចក្តីព្រាងច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក  (ថ្មី) រីឯភ្នាក់ងារប្រព័ន្ធ​  ផ្សព្វ​ផ្សាយព័ត៌មានត្រូវបានជំរុញឲ្យផ្សព្វ ផ្សាយតាមគ្រប់រូបភាពទាំងអស់អំពីការពាក់មួកសុវត្ថិភាព និង​ឥរិយា​បថ​សុវត្ថិភាពចរាចរណ៍នៅលើដងផ្លូវ។    ចំពោះ​វិស័យឯកជនវិញត្រូវបាន ជំរុញឲ្យកសាងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដើម្បីជំរុញឲ្យបុគ្គលិករបស់ពួកគេគោរពច្បាប់ចរាចរណ៍   និងពាក់មួកសុវត្ថិភាព    ហើយអ្នកធ្វើដំណើរ
តាមទោចក្រយានយន្ត ត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នាហើយនិងចែករំលែកសារអប់រំអំពីសុវត្ថិភាពចរាចរណ៍ដល់សមាជិកក្រុមគ្រួសាររបស់
ពួកគេ។

សម្រាប់សកម្មភាពជាជំហានបន្ទាប់ អង្គការមួលនិធិបង្ការរបួសអាស៊ី នឹងពង្រីកយុទ្ធនាការអប់រំផ្សព្វផ្សាយដើម្បីជំរុញការពាក់មួកសុវត្ថិភាពក្នុង ចំណោមអ្នករួមដំណើរតាមទោចក្រយានយន្តនៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍ វិទ្យុ  ផ្ទាំងប៉ាណូផ្សព្វផ្សាយ   និងតាមសារព័ត៌មាន   ទស្សនាវដ្តី
ផ្សេងៗ។   យុទ្ធនាការអប់រំផ្សព្វផ្សាយនេះនឹងរួមបញ្ចូលទាំងការផ្តល់អំណោយមួកសុវត្ថិភាព    និងការអប់រំពីសុវត្ថិភាពចរាចរណ៍ដល់សិស្សានុ
សិស្ស   លោកគ្រូ   អ្នកគ្រូ  នៅសាលាបឋមសិក្សាចំនួន ៥  ដែលស្ថិតនៅក្នុងតំបន់ដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់  ហើយការផ្តល់អំ
ណោយនេះបានទទួលការឧបត្ថម្ភពីមូលនិធិក្រុមហ៊ុន UPS ក្រុមហ៊ុន Manulife និងក្រុមហ៊ុន ARRB ។

ឯកឧត្តម  ត្រាំ អ៊ីវតឹក  រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន  និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបាន អញ្ជើញជាគណៈអធិបតីនៃអង្គពិធីបានមានប្រសាសន៍ថា៖  “ជា​អាទិភាពចំបង យើងត្រូវអប់រំណែនាំដល់ប្រជាជនកម្ពុជា​ទាំងអស់ឲ្យយល់​ដឹង
អំពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាព  និង ឥរិយាបថសុវត្ថិភាពនៅលើដងផ្លូវឲ្យ​បានច្បាស់លាស់  ដោយមិន​ប្រកាន់​វ័យ ​ទោះ​បី​ពួកគេធ្វើដំ
ណើរទៅកន្លែងជិត ឬឆ្ងាយក៏ដោយ” ។

ឯកឧត្ដម  ឧត្តមសេនីយ៍ឯក ចាន់ គឹមសេង  ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ និងជាតំណាងឯកឧត្តម
នាយឧត្តមសេនីយ៍  អគ្គស្នងការនរគបាលជាតិ  “កាលពីឆ្នាំ២០១១  មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ពីរភាគបីបានជាប់ពាក់ព័ន្ធនឹង
អ្នកប្រើប្រាស់ទោចក្រ   យានយន្ត  ហើយភាគច្រើននៃអ្នកស្លាប់គឺទទួលរងការរបួសក្បាលធ្ងន់ធ្ងរ។  មានតែ  ២៩%ប៉ុណ្ណោះដែលជាអ្នកបើកបរ
បានពាក់មួកសុវត្ថិភាព និង៦% នៃអ្នករួមដំណើរបានពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង”។ ឯកឧត្ដម ឧត្តមសេនីយ៍ឯក
បានបញ្ជាក់បន្ថែមទៀតថា​៖ “ការពង្រឹងការអនុវត្តច្បាប់គឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពបំផុតដើម្បីវាស់វែងអំពីកំរិតនៃការកើនឡើងការ
ពាក់មួកសុវត្ថិភាព។”

គំនិតផ្តួចផ្តើមថ្មីៗទាំងនេះ ក៏រួមបញ្ចូលនូវសកម្មភាពជំរុញឲ្យមានវិធានការបន្ថែមទៀតពីស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ តាមរយៈការគាំទ្រជាជំ
នួយបច្ចេកទសនានា​ និងការផ្តល់អំណោយមួកសុវត្ថិភាពជូនដល់ មន្ត្រីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក  និងនគរបាលចរាចរ
ណ៍ ព្រមទាំងការទាក់ទាញមតិគាំទ្រក្នុងការជំរុញសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក(ថ្មី) ផងដែរ។ គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា កំពុងកសាងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក  (ថ្មី)​  ដែលជាការពិនិត្យកែលំអរទៅលើច្បាប់បច្ចុប្បន្ន  ដោយក្នុងនោះនឹងបន្ថែម ចំណុច មួយចំនួនពាក់ព័ន្ធនឹងការពាក់មួកសុវត្ថិភាពចំពោះមនុស្សពេញ វ័យ   និងកុមារ​   ដែលជាអ្នករួមដំណើរតាមទោចក្រយានយន្ត ។ ​ សេចក្តីព្រាង
ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (ថ្មី) នេះ ត្រូវបានបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តីដើម្បីធ្វើការពិនិត្យ និងកែសម្រួល។

លោកស្រី Mirjam Sidik នាយិកាប្រតិបត្តិ អង្គការមូលនិធិបង្ការរបួស អាស៊ីបានមានប្រសាសន៍ថា៖  “ការការពារការស្លាប់  និង ការខាតបង់ដោ
យគ្រោះថ្នាក់ចរាចរណ៍គឺជាកង្វល់របស់យើងដែលត្រូវតែយកចិត្តទុកដាក់ដោះស្រាយ”។លោកស្រីបានបន្ថែមទៀតថា៖ “អ្នករួមដំណើរតាមទោ
ចក្រយានយន្ត ក៏ប្រឈមមុខនឹងការទទួលរងគ្រោះថ្នាក់ខ្ពស់ដូចអ្នកបើកបរដែរ ប្រសិនបើពួកគេមិនពាក់មួកសុវត្ថិភាព។ យើងទាំងអស់គ្នាសូម
អំពាវនាវដោយផ្ទាល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជាឲ្យពន្លឿនការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (ថ្មី)ដែលបានដាក់
បញ្ចូលនូវការតម្រូវឲ្យអ្នករួមដំណើរតាមទោចក្រ​យានយន្ត គិតទាំងកុមារ ត្រូវពាក់មួកសុវត្ថិភាព ដែលជាការកំណត់ដ៏ត្រឹមត្រូវ មួយទទួលបាន នូវការគាំទ្រពីប្រជាជនកម្ពុជាដែលឆ្លើយតបនឹងការសម្ភាសន៍ប្រមាណ ៩៨%។”

លោក Saul Billingsley អគ្គនាយករងមូលនិធិសហព័ន្ធយានយន្តអន្តរជាតិ (FIA Foundation) បានមានប្រសាសន៍នៅក្នុងអង្គពិធីថា៖ ”ការអនុ វត្តពេញលេញនូវគោលដៅដែលបានកំណត់ដោយអង្គការសហប្រជាជាតិទៅលើផែនការសកម្មភាពទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកនឹង
ជួយសង្រ្គោះជីវិតមនុស្សបាន៥លាននាក់ ហើយនឹងការពារការរងរបួសធ្ងន់ធ្ងរ ៥០លាននាក់។ ”លោកបានបន្ថែមទៀតថា ”ដើម្បីបន្តជំរុញភាព ជោគជ័យរបស់ខ្លួនដែលសម្រេចបានក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជានិងដៃគូពាក់ព័ន្ធគ្រប់វិស័យមានការទទួលខុស ត្រូវរបស់ខ្លួនដើម្បីចាត់វិធានការសំខាន់ៗបន្ថែមទៀត ។ ការអនុម័តច្បាប់ចរាចរណ៍ផ្លូវគោកដែលមានលក្ខណៈទូលំទូលាយ វានឹងបញ្ជូនសារដ៏
ច្បាស់លាស់​ ដែលបង្ហាញថា ប្រទេសកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក”។

អំពីអង្គការមូលនិធិ​​បង្ការ​​របួសអាស៊ី  គឺ​ជា​អង្គការ​​មិន​ស្វែង​​​រក​ប្រាក់​ចំណេញ​ដែល​បាន​​​ចុះ​បញ្ជីនៅ​សហរដ្ឋ​អាមេរិកលេខ  ៥០១  (ស៊ី) (៣) មួយ
ដែល​​ប្រើ​​ការសហការ​​សាធារណៈ-​ឯកជន​ កម្មវិធី​អប់រំ ការយល់ដឹងសាធារណៈ​ និង​កម្ម​វិធី​​មួក​សុវត្ថិភាព​តាម​សាលារៀន​ ដើម្បី​កាត់​បន្ថយ​អត្រា
​​​រងរបួស និងការ​បាត់​បង់ជីវិត​ដោយសារ​​​​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ។  អង្គការ​មូល​និធិ​​បង្ការ​​របួស ​អាស៊ី មានការិ
យាល័យក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញប្រទេសវៀតណាម ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងទីក្រុងបាកក ប្រទេសថៃ។ក្នុងឆ្នាំ២០០១
អង្គការមូលនិធិបង្ការរបួស អាស៊ី បានកសាងនូវរោងចក្រតម្លើងមួកសុវត្ថិភាពមិនយកកម្រៃមួយ  ដែលមានឈ្មោះថា  V-SPEC ដែលផលិតមួក
សុវត្ថិភាព សម្រាប់តំបន់ត្រូពិចដោយមានម៉ាកProtec  ។   មួកសុវត្ថិភាពនេះ  សមស្រប​នឹងបរិស្ថាន មានសុវត្ថិភាព  និងផ្ដល់ជម្រើសគ្រប់គ្រាន់
សម្រាប់អ្នកបើកបរទោចក្រយានយន្ត ​និង​ទោចក្រយាន។

នៅ​ឆ្នាំ​២០០៩ មូល​និធិ​​បង្ការ​​របួស ​ អាស៊ី  បាន​ចាប់​ផ្តើម​អនុវត្ត​កម្មវិធី​ មួក​សុវត្ថិ​ភាព​​ជាថ្នាំ​បង្ការ​សាកល  ​(GHVI)  ​ដោយ​សហការ​ជាមួយ​មូល​និធិ​
សហព័ន្ធ​យាន​យន្ត​អន្តរ​ជាតិ​(FIAF) និងធនាគារ​ពិភព​លោក​ផ្នែក​សុវត្ថិ​ភាព​​ចរាចរណ៍​សាកល​ (World Bank Global Road Safety Facility)ដែល
មាន​គោល​បំណងជាអន្តរជាតិរួមមួយក្នុង   “  ឲ្យមានការពាក់មួកសុវត្ថិភាពលើមនុស្សគ្រប់រួបនៅ​ក្នុង   “     ផែនការ​ទសវត្ស​​​សុវត្ថិភាព​​​​​ចរាចរណ៍
(២០១១-២០២០)។” ក្នុង ខែឧសភា ឆ្នាំ២០១០ កម្ម​វិធីមួក​សុវត្ថិភាព​ជា​ថ្នាំ​បង្ការ​ជីវិតនៅកម្ពុជា ត្រូវបានសម្ពោធន៍នៅភ្នំពេញ ដោយឯកឧត្ដម អ៊ឹម
សិទ្ធី
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

 

សម្រាប់ទំនាក់ទំនងសារព័ត៌មាន៖

កញ្ញា Nellie Moore

មន្រ្តីសម្របសម្រួលការទំនាក់ទំនង

អង្គការមូលនិធិបង្ការរ​បួស អាស៊ី

លេខទូរស័ព្ទ៖ ០៨ ៦២៩៩ ១៤០៩

អ៊ីម៉ែល៖ This email address is being protected from spambots. You need JavaScript enabled to view it.

គេហទំព័រ៖ www.asiainjury.org